Responsive Ads Here

Thursday, August 31, 2017

ជំនាញផ្នែករោងពុម្ព ការលាយកាវសក្រហម រឺកៅពងត្រី

ការលាយកាវលាបលើពុម្ពអូសស្បៃមានច្រើនប្រភេទ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបោះពុម្ពធៀបការ អ្នកខ្លះប្រើកាវសក្រហម​ គេហៅថាកាវពងត្រី អ្នកខ្លះប្រើកាវS30 ទៅតាមជំនាញរៀងៗខ្លួន ពេលនេះសូមលើកយកការលាយកាវ ពងត្រីដើម្បីចែករំលែកដល់ម្ចាស់រោងពុម្ពទើបតែបើកថ្មីៗមិនទាន់យល់ច្បាស់ ឧបករណ៍មាន សំបកកំប៉ុងខារ៉ាបាវ ទៀន ដែកភ្លើង កាវសក្រហម ក្រដាសបៀរលីឡុង ពុម្ព ប្រដាប់ផ្លុំ ក្រណាត់ជូត ១.កាត់កំប៉ុងខារ៉ាបៅ រឺក៏កំប៉ុងប៊ីយាពាក់កណ្ដាលយកមកទុកលាយកាវពងត្រី ២.ដុតទៀនឲ្យឆេះ ៣.ដាក់ទឹកកន្លះគូថកំប៉ុងខារ៉ាបាវ ដាក់កាវស៣ស្លាបព្រាកាហ្វេ ដាក់ម្ដង១ស្លាបព្រាយកមកកូរលើភ្លើងទៀនឲ្យរលាយមើលទៅឲ្យខាប់ល្មម ៤.ពន្លត់ភ្លើង ហើយដាក់កាវក្រហម១ស្លាបព្រាកាហ្វេកូរចូលគ្នាឲ្យសព្វ(លាយកាវនៅក្នុងម្លប់រឺពន្លឺល្មមៗ) ៥.យកពុម្ពនិងសន្លឹកក្រដាសបៀចាក់កាវលាយរួចលើកពុម្ពផ្នែកខាងក្រោមហើយយកក្រដាសបៀអូសពីក្រោមឡើងលើឲ្យសព្វពុម្ព ៦.យកប្រដាប់ផ្លុំសក់មកផ្លុំលើពុម្ពឲ្យស្ងួត ហើយយកទៅទូថតពុម្ព ៧.យកក្រដាសកាលដាក់លើទូថតពុម្ពផ្ងាឲ្យត្រឹមត្រូវតួរអក្សរ ៨.ដាក់ពុម្ពផ្ងាលើក្រដាសកាលនិងដាក់បណ្ដោយទូថតពុម្ព យកក្រដាសរាមសស្អាត៤.៥សន្លឹកដាក់ពីលើពុម្ពហើយដាក់កញ្ចក់៥លីសង្កត់ពីលើ ថតចំនួន៣នាទី ៩.ពុម្ពថតរួច យកទៅលាងទឹក ហើយចាក់ទឹកពីលើអក្សរហើយមើលថាដាច់ច្បាស់រឺអត់អក្សរក្នុងពុម្ព ១០.យកក្រណាត់ស្អាតជូតលើមុខអក្សរថ្មមៗហើយជូតលើពុម្ពទាំងអស់ រួចផ្លុំឲ្យស្ងួតហើយយកទៅហាលថ្ងៃឲ្យស្ងួតល្អនិងយកមកទុកអូសធៀបជាកាស្រាច់
ប្រភព ពន្លឺស្រីណុចបោះពុម្ព

No comments:

Post a Comment