Responsive Ads Here

Friday, September 29, 2017


ការលាងសំអាតពុម្ព មានច្រើនប្រភេទមានទាំងស្រួលមានទាំងពិបាក ការថតកាវពងត្រីហៅកាវសរក្រហម គេត្រូវលាងជាមួយនឹង ទឹកកូសស្ទីកយកមកលាយទឹកខ្លួនឯង ហើយទឹកកូស្ទីកនេះមានក្លឹនអាក្រក់ណាស់ បើដាក់ជាមួយកាធុនជ័រឫកាធុនដែក វានិងកាត់ដាក់ក្រូមេ ឫក៏ធ្លាយជាមិនខាន មុននិងលាយកូស្ទីក ត្រូវពាក់ម៉ាស់បើលាយដាក់កាដុងឫកាធុន ត្រូវមានទឹកដាក់ត្រជាក់ត្របពីក្រោម កាធុននិងកាដុងដើម្បីជំនួយកុំឲ្យធ្លាយមកក្រៅពីព្រោះវាក្ដៅខ្លាំងណាស់ តែគុណភាពវាខ្លាំងណាស់ គ្រាន់តែចងក្រណាត់ជាមួយឈើហើយជ្រលក់ យកមកជូតលើពុម្ពដែលអូសរួចនិងលាងប្រេងកាតស្អាត ជូតទាំងសងខាង ទុកចោល៥នាទីហើយលាងទឹកជាការស្រេច​ ។ (ចំណាំ) កាលាងបែបនេះប៉ះពាល់ដល់សុខភាព។
ការថតកាវS30 ការថតកាវនេះមានអ្នកបោះពុម្ពមួយចំនួនមានវិធីលាងខុសៗពីគ្នា បងប្អូនខ្លះលាងជាមួយ ទឹកអូសាវែល ខ្លះលាងជាមួយសាំងក្រអូប ខ្លះលាងទឹកលេខ១ ទឹកលេខ៣ ជាមួយសាប៊ូ បងប្អូនខ្លះលាងជាមួយជែល គឺជាជំនាញរបស់ពួកគាត់ តែខ្លះលាងបានស្អាត តែខ្លះទៀតលាងមិនបានស្អាតទេ
១.កាលាងជាមួយអូសាវែល ដាក់អូសាវែល២គម្របស្រោចលើពុម្ពឲ្យសព្វ រួចយកក្រណាត់ជូតៗទៅជូតមកនិងចំនាយពេលជូតយូរទម្រាំតែជ្រះ ហើយជំរះដោយសាប៊ូម្សៅ រួចលាងទឹកជាការស្រេច។(ចំណាំ) ការលាងបែបនេះធ្វើឲ្យកាត់ដៃរបស់យើងនិងប៉ះពាល់ដល់សុខភាព។
២.ការលាងពុម្ពជាមួយទឹកលេខ៣ ដាក់អូសវែលលាយ សាប៊ូម្សៅ ជាមួយទឹកលេខ៣ ហើយក្រឡុកឲ្យសព្វរួចចាក់ចូលក្រណាត់យកមកជូតលើពុម្ពទាំងសងខាងឲ្យសព្វសាច់ ទុកចោលប្រហែល១០នាទី រួចលាងទឹកហើយលាងជាមួយសាប៊ូម្សៅជាការស្រេច តែបើមិនទាន់ជ្រះល្អទេចាក់ទឹកលេខ៣ស្រោចលើពុម្ពកន្លែងណាដែលមិនទាន់ជ្រះ
ហើយយកក្រណាត់ជូតទៅជូតមករហូតដល់ជ្រះហើយលាងទឹកជាការស្រេច ។ (ចំណាំ)បើមិនទាន់ជ្រះមានតែលេខ៣ទេដែលអាចជំរះបានស្អាតល្អ ។ការលាងបែបនេះអាចប៉ះពាល់ដល់ដៃរបស់យើយ។
៣.ការលាងជាមួយជែល ការលាងជាមួយជែលគឺមានភាពងាយស្រួលនិងមិនប៉ះពាល់ដល់សុខភាពទេ យកពុម្ពដែលអូសរួចជូតប្រេងកាតរួចរាល់ស្អាតហើយ ចាក់ទឹកលើពុម្ពឲ្យសើមរួចយកជែល១ស្លាបព្រាកាហ្វេ យកមកជូតលើពុម្ពប្រើក្រណាត់ ឫសំឡីក៏បានជូតទៅមកវាចាប់ផ្ដើមជ្រះបណ្ដើៗប្រហែល១នាទីវានិងដាច់អស់ ហើយលាងទឹកជាការស្រេច។តែបើពុម្ពអូសហើយទុកចោលយូរមិនទាន់បានលាន ត្រូវចំនាយពេលប្រហែល៥នាទីទើបបានជ្រះល្អ ។(ចំនាំ)ការលាងបែបនេះមិនប៉ះពាល់ដល់ដៃនិងសុខភាពទេ។











បើចំលងឯកសារខ្ញុំសូមដាក់ប្រភពផង សូមអរគុណ.!

ប្រភព ពន្លឺស្រីណុចបោះពុម្ព

Saturday, September 16, 2017



កម្មវិធីនេះហៅថា CorelDRAW X7 ហើយកម្មវិធីគឺជាកម្មវិធីកាត់តឌីហ្សាញផ្សេងៗនិងមានបែបបទទំរង់ស្រួលធ្វើស្រួលកាត់មានភាពងាយរហ័សទាន់ចិត្តមិនចំណាយពេលយូរ ជាពិសេសទៅទៀតកម្មវិធីនេះគេច្រើនប្រើសំរាប់ឌីហ្សាញសំបុត្រការ នាមប័ណ្ណ ខួបកំណើត បុណ្យ គូប្លង់ និងឌីហ្សាញលិខិតអញ្ជើញផ្សេងៗ។សូមចុចលើផ្ទាំងពាណិជ្ជកម្មដើម្បីដោតឡូតFullហើយប្រើបានរហូតតែម្ដង។ហើយចុចវីដេអូមើលការដំឡើងយើងខ្ញុំនិងដាក់Linkខាងក្រោមធ្វើការដោនឡូតដោយសេរី។

Link Download https://p2push.net/description/software/28829/

ប្រភព ពន្លឺស្រីណុចបោះពុម្ព





Wednesday, September 13, 2017

<p>សប្បាយច្រើនកើនអាយុ ទស្សនាមិនចេះជិនណាយជាមួយក្រុមកំប្លែង លោក ពែកមី</p>

 <figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1152094051601779_1152094071601777&adtype=banner300x250"></iframe></figure>

Tuesday, September 12, 2017


តើការរួមភេទអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែរទេ? បម្រែបម្រួលចំណង់ផ្លូវភេទរបស់ស្រ្តីមានផ្ទៃពោះកើតឡើងរយះពេល៩ខែ។ស្រ្តីមានផ្ទៃពោះជួបនិងអាការៈចង់ក្អួត និងអស់កំលាំងលែងគិតដល់ការួមភេទ ។ អ្នកឈឺ និងហត់នឿយខ្លាំងពេកហតុនេះគូស្នេហ៍របស់អ្នកមិនចង់រួមភេទជាមួយទេ ព្រោះខ្លាចប៉ះពាល់ដល់គភ៌ ឫបណ្ដាលឲ្យមានបញ្ហាកើតឡើង។ ក្នុងត្រីមាសទី២តែងតែចំណង់ផ្លូវភេទកើតឡើង។អ្នកមានអារម្មណ៍ប្រសើរឡើងស្រស់ស្រាយ និងមានថាមពលខ្លាំងក្លា។គូស្នេហ៍អ្នកសង្កេតឃើញថា ក្បាលពោះរបស់អ្នកកំពុងតែធំឡើង និងមានចំណង់តណ្ហាផ្លូវភេទ។ នៅត្រីមាសទី៣អ្វីៗនិងកើតឡើងម្ដងទៀត។អ្នកនិងមានចំណង់ក្ដីសុខនឹងលើគ្រែខ្លាំងតែមនុស្សមួយចំនួនគិតថា ការរួមភេទពេលនេះមិនមែនជាគំនិតល្អទេ។បុរស និងស្រ្តីមួយចំនួនយល់ថា ទារកអាវមើលឃើញម្ដាយឪពុកកំពុងធ្វើអ្វី ឫអាអូនតូចអាចនឹងប៉ះទង្គិចក្បាលទារក។
 
ការរួមភេទមុនពេលសម្រាល
យើងដឹងហើយថាស្រ្តីជិតសម្រាល ការបង្កាត់ភ្លើងស្នេហ៍អាចជួយជម្រុញដល់ការសម្រាលបាន។ពេលកស្បូនត្រៀមខ្លួនជាស្រាច់ការលេង និងស្ទាបអង្អែលក្បាលសុដន់ធ្វើឲ្យស្បូនស្រ្តីចាប់ផ្ដើមកន្រ្តាក់ ហើយទឹកកាមដែលបាញ់ចេញពីកស្បូនអាចជួយបន្ទន់កស្បូនជួយឲ្យឆាប់បានសម្រាល ។ដូចច្នេះប្រសិនបើអ្នកជិតដល់ពេលសម្រាលកូនតែមិនទាន់បែកទឹកភ្លោះមានតែការរួមភេទទេទើបអាចជួយអ្នកបាន។

ដកស្រង់ចេញពីខ្មែរអប្សរា ដោយ ពន្លឺស្រីណុច

Friday, September 8, 2017

គុណប្រយោជន៍ពីផ្លែទំពាំងបាយជូរសារធាតុវីតាមីននិងអាហាររូបត្ថម្ភមានច្រើននៅក្នុងផ្លែទំពាំងបាយជូរទាំងពណ៌ក្រហម ពណ៌បៃតងពណ៌ខ្មៅ និងពណ៌ស្វាយ មានផ្ទុកនូវដារធាតុថែរក្សាសុខភាព និងសម្រស់ជាច្រើន ។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ពីផ្លែទំពាំងបាយជូដែលអ្នកគួរយល់ដឹង.
 ១.ប្រឆាំងជំងឺទឹកនោមផ្អែម សារធាតុក្នុងផ្លែទំពាំងបាយជូរអាចជួយប្រឆាំងបញ្ហារលាកក្រលៀននិងជួយការពារការឈានកើនជំងឺទឹកនោមផ្អែម ។
 ២.ការពារជំងឺមហារីកស្បែក តាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថាទំពាំងបាយជូរមានសមត្ថភាពពិសេសជួយរក្សាសម្រស់ស្បែកឲ្យស្រស់ស្អាត និងការពារស្បែកពីការខូចខាតដោយកាំរស្មីពីព្រះអាទិត្យ ។
៣.ការពារចរន្តឈាមដើរស្រួល សារធាតុរេវឺរ៉ាត្រុល ដែលមាននៅក្នុងផ្លែទំពាំងបាយជូរអាចជួយសម្រួលចរន្ត ឈាមធ្វើចលនាល្អ ជួយបន្ថយសម្ពាធឈាម បង្កើតអុកស៊ីហ្សែន និងផ្គត់ផ្គង់ អាហាររូបត្ថម្ភទៅចិញ្ចឹមកោសិការាងកាយ ។
៤.ការពាររាងកាយពីវិទ្យុសកម្ម សារធាតុអាហាររូបបត្ថម្ភជាច្រើនក្នុងទំពាំងបាយជូរអាចជួយរាងកាយ ការពារប្រឆាំងនិងរលកវិទ្យុសកម្មផ្សេងៗដែលជាកត្តានាំឲ្យឈានទៅកើតជំងឺមហារីក ។
 ដោយ ពន្លឺស្រីណុច

 ចេក(BANANA)ជាផ្លែឈើស្វែងរកទិញហើយមានតម្លៃថោកសមរម្យ និងបានផ្ដល់អត្ថប្រយោជ៍ដល់រាងកាយរបស់យើង ព្រោះវាសំបូរដោយវីតាមីន A , B6 ,B12 កាលស្យូម ផូស្វ័រ ប៉ូតាស្យូម កាបូអ៊ីដ្រាត ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗទៀតផង។
១.ជួយផ្ដាច់បារី
បើសិនមិនអាចបញ្ឈប់ការជក់បារីបាន អ្នកគួរតែរកចេកទុំក្នុងផ្ទះទុកសំរាប់ញ៉ាំ ព្រោះវាសំបូរដោយវីតាមីន A , B6 ,B12 ប៉ូតាស្យូម ម៉ាញ៉េស្យូម ជួយចម្រើនរាងកាយឲ្យឃ្លាតឆ្ងាយពីនីកូទីន ដែលធ្វើឲ្យអ្នកអាចផ្ដាច់បារីបានដោយស្រួល។ ២.ឈឺដើមទ្រូង
អាការៈឈឺចុកណែនដើមទ្រូង នៅក្នុងដើមទ្រូងមានមូលហេតុមកពីក្នុងក្រពះមានអាស៊ីតច្រើនពេក អ្នកអាចទទួលទានចេកខ្ចីដែលហាលស្ងួតជួយកាត់បន្ថយជាតិអាស៊ីតក្នុងខ្លួនបាន។
 ៣.ភាពតានតឹងប្រព័ន្ធសរសៃប្រសាទ ចេកមានសារធាតុអារហារដែលជួយបំបាត់ការទទួលទានអាហារកំប៉ិកកំប៉ុកបានទៀត។ នៅពេលឃ្លានអ្នកអាចទទួលទានចេកជំនួសអារហារក៏បាន។  
៤.ជួយសម្រកទំនង់ ចេកត្រូវបានអ្នកជំនាញធ្វើការវិភាគយ៉ាងពិសស្ដារឃើញថាចេកសម្បូរដោយកាកសរសៃអាហារវីតាមីន B6 និងមានប៉ូតាស្យូមខ្ពស់ ត្រូវចាត់ទុកជាអាហារផ្ដល់ប្រយោជន៍ដល់បេះដូងយ៉ាងច្រើននិងមានប្រយោជន៍ក្នុងការជួយសម្រកទំងន់។
៥.ទល់លាមក ឫហើមពោះ ទទួលទានចេកជាញឹកញាប់វាអាចធ្វើឲ្យអស់បញ្ហាបែបនេះដោយខ្លួនឯង។
ដោយពន្លឺ
 ប្រភព ពន្លឺស្រីណុច

Thursday, August 31, 2017

ប្រភេទភេសជ្ជៈ និងអាហារដែលសម្បូរដោយជាតិកាបូនអ៊ីដ្រាត និងទម្លាប់នៃការញ៉ាំអាហារលឿនពេកអាចធ្វើឲ្យអ្នកមានកាអារហើមពោះ ឬមានខ្យល់ក្នុងពោះច្រើនខុសធម្មតាបាន។ យ៉ាងណាក៏ដោយមនុស្សមួយចំនួនបានព្យាយាមជៀសវាងបញ្ហាទាំង២ខាងលើហើយតែពួកគេនៅតែមានអាការហើមពោះជាប្រចាំទៀត។ តើនៅមានមូលហេតុអ្វីផ្សេងៗទៀតដែលយើងស្មានមិនដល់ឬយ៉ាងណា? បើយោងតាមការសិក្សាចុងក្រោមមួយបានរកឃើញថា ពី ៥ ទៅ ១៥ % នៃអ្នកដែលកើតមានអាការៈហើមពោះទាំងអស់មិនបានបង្កឡើងដោយហេតុផលទាំង២ ខាងលើនោះទេ តែវាបានបង្កឡើងដោយសារការកើតមានបាក់តេរីច្រើនក្នុងពោះវៀនតូចទៅវិញទេ។ ហើយបាក់តេរីដែលរស់នៅក្នុងពោះវៀនតូចនេះមិនត្រឹមតែធ្វើឲ្យអ្នកហើមពោះជាប្រចាំប៉ុណ្ណោះទេ តែវាអាចបង្កឲ្យមានការឈឺចាប់ ជំងឺរាគ និងបញ្ហាទល់លាមកទៀតផង។ ពេលដែលអ្នកញ៉ាំអាហារចូលទៅសារធាតុចិញ្ចឹមនៃអាហារដែលបានកិនរំលាយត្រូវបានជ្រាបចូលទៅតាមសរសៃឈាម ដើម្បីចិញ្ចឹមរាងកាយ ដោយលែងកាកសំណល់ និងអាហារដែលមិនអាចកិនរំលាយបាននៅជាប់ក្នុងពោះរៀន និងបង្កើតឲ្យមានបាក់តេរីនេះឡើង។ កត្តាដែលជំរុញឲ្យមានបាក់តេរីនេះ មានដូចជា៖ + ប្រើថ្នាំផ្សះច្រើន + ប្រើថ្នាំបន្សាបជាតិអាស៊ីតច្រើន + ប្រើថ្នាំពន្យាកំណើតច្រើន + ទឹកអាស៊ីតក្រពះចុះខ្សោយ + ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ ដើម្បីដឹងថាខ្លួនឯងមានបាក់តេរីច្រើនក្នុងពោះវៀនឬអត់ អ្នកអាចពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យបាន។​ ហើយដើម្បីកម្ចាត់វាបានអ្នកប្រើប្រាស់ថ្នាំពេទ្យ ឬប្រើឱសថធម្មជាតិដោយការញ៉ាំខ្ទឹមស ឬស្លឹកអូលីវជាដើម៕

 សេម
ប្រភព៖ healthylivinghouse

ក្បាច់ស៊ុមគឺជាតម្រូវការសំរាប់ផ្នែករោងពុម្ពដើម្បីទុកធ្វើអោយអតិថិជន និងតាមស្ថាប័ននានាសំរាប់ធ្វើវិញ្ញាបនបត្របញ្ជាក់ការសិក្សារ ឬក៏ប័ណ្ណសរសើរដល់បុគ្គលិក សិស្សានុសិស្ស ខាងក្រោមនេះគឺជាស៊ុម ក្បាច់ខ្លះៗសំរាប់កាចែករំលែក សូមដោតឡូតយកដោយសេរីនៅទីនេះ



ខាងក្រោមនេះជា Link ស៊ុម
  https://drive.google.com/…/0B0Oks25t8GdvTDkwbTFwd0lGM…/view…

 ប្រភព ពន្លឺស្រីណុចបោះពុម្ព
ដោយសារតែស្រលាញ់ឆ្កែអ្នកខ្លះបានអនុញ្ញាតឲ្យសត្វឆ្កែគេងជាមួយ លេងជាមួយ និងបានឲ្យវាលិឍមុខមាត់ទៀត ផង។ តែយ៉ាងណាក្តីបើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានហាមអ្នកមិនគួរឲ្យសត្វឆ្កែលិឍមុខមាត់នោះទេ ព្រោះថាមាត់ធ្មេញរបស់ឆ្កែមិនមានអនាម័យនោះទេ វាសម្បូរទៅដោយមេរោគ និងបាក់តេរីយ៉ាងច្រើន។ អ្នកជំនាញខាងសត្វឆ្កែបានបញ្ជាក់ទៀតថា ឆ្កែស៊ីចំណីអាហារ និងលិឍរបស់កខ្វក់ជាច្រើន ហើយវាមិនដែលដុះលាងមាត់ធ្មេញ ដូចមនុស្សយើងទេ ដូចនេះមាត់ធ្មេញរបស់វាពិតជាគ្មានសុខភាពនោះទេ។ ករណីដែលអ្នកនៅតែបន្តឲ្យសត្វឆ្កែលិឍមាត់របស់អ្នក ហើយមាត់ធ្មេញរបស់ឆ្កែនោះមានមេរោគ វានឹងបង្កឲ្យអ្នកមានបញ្ហាសុខភាព ជាច្រើនដូចជា៖ + កើតមានមេរោគផ្សិតប្រភេទ Sepsis + មានបញ្ហាក្តៅខ្លួន(ក្តៅញាក់) + អស់កម្លាំង + មានកន្ទួលរមាស់ធំៗនៅលើស្បែក + មានជំងឺស្បែកនិងជំងឺក្នុងរាងកាយជាច្រើនទៀត៕

ភក្តី ប្រភព៖mirror
ជាទូទៅអ្នកតែងគិតថា ការញ៉ាំការហ្វេ និងទឹកតែច្រើនមិនល្អសម្រាប់សុខភាពនោះទេ ព្រោះតែវាអាចធ្វើឲ្យអ្នកគេងមិនលក់ រសាប់រសល់ និងបត់ជើងតូចញឹកញាប់។ ​​​​​តែការសិក្សាចុងក្រោយមួយបានអះអាងថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងការហ្វេ និងទឹកតែមិនបានផ្តល់ផល់ប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាអាចថែមទាំងផ្ដល់នូវគុណប្រយោជន៍សុខភាពទៀតផង ប្រសិនបើអ្នកញ៉ាំក្នុងបរិមាណត្រឹមត្រូវ។ ការសិក្សាដែលបានធ្វើឡើងក្នុងចក្រភពអង់គ្លេស និងបានចុះផ្សាយតាមសារព័ត៌មានអេឡិចត្រូនិច (Dailymail) បានឲ្យដឹង ការពិតជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ និងទឹកតែអាចផ្តល់គុណប្រយោជន៍សម្រាប់ខួរក្បាល និងរាងកាយបានយ៉ាងច្រើនដូចជា បន្ថែមថាមពលដល់ខួរក្បាលឲ្យមានប្រតិកម្មបានយ៉ាងឆាប់រហ័ស គិតបានត្រឹមត្រូវ និងល្អិតល្អន់ជាដើម។ ជាងនេះទៅទៀតវាបានធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងបន្ថែមសមត្ថភាពដល់ភ្នែកឲ្យមើលឃើញច្បាស់ទៀតផង។ ហើយសូម្បីចំពោះតែកុមារ និងស្រ្តីមានផ្ទៃពោះ ក៏អាចទទួលបានគុណប្រយោជន៍សុខភាពនេះដែរ។ ចុងក្រោយការសិក្សាបានបញ្ជាក់ថា ដើម្បីទទួលបានគុណប្រយោជន៍សុខភាពលោកអ្នកត្រូវទទួលទានការហ្វេក្នុងកម្រិតមិនលើសពី ៤ ពែងក្នុងមួយថ្ងៃ និងទឹកតែមិនលើសពី ​៨ ពែងក្នុងមួយថ្ងៃ៕

 ដោយ៖ ភក្តី ប្រភព៖dailymail
ការលាយកាវលាបលើពុម្ពអូសស្បៃមានច្រើនប្រភេទ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបោះពុម្ពធៀបការ អ្នកខ្លះប្រើកាវសក្រហម​ គេហៅថាកាវពងត្រី អ្នកខ្លះប្រើកាវS30 ទៅតាមជំនាញរៀងៗខ្លួន ពេលនេះសូមលើកយកការលាយកាវ ពងត្រីដើម្បីចែករំលែកដល់ម្ចាស់រោងពុម្ពទើបតែបើកថ្មីៗមិនទាន់យល់ច្បាស់ ឧបករណ៍មាន សំបកកំប៉ុងខារ៉ាបាវ ទៀន ដែកភ្លើង កាវសក្រហម ក្រដាសបៀរលីឡុង ពុម្ព ប្រដាប់ផ្លុំ ក្រណាត់ជូត ១.កាត់កំប៉ុងខារ៉ាបៅ រឺក៏កំប៉ុងប៊ីយាពាក់កណ្ដាលយកមកទុកលាយកាវពងត្រី ២.ដុតទៀនឲ្យឆេះ ៣.ដាក់ទឹកកន្លះគូថកំប៉ុងខារ៉ាបាវ ដាក់កាវស៣ស្លាបព្រាកាហ្វេ ដាក់ម្ដង១ស្លាបព្រាយកមកកូរលើភ្លើងទៀនឲ្យរលាយមើលទៅឲ្យខាប់ល្មម ៤.ពន្លត់ភ្លើង ហើយដាក់កាវក្រហម១ស្លាបព្រាកាហ្វេកូរចូលគ្នាឲ្យសព្វ(លាយកាវនៅក្នុងម្លប់រឺពន្លឺល្មមៗ) ៥.យកពុម្ពនិងសន្លឹកក្រដាសបៀចាក់កាវលាយរួចលើកពុម្ពផ្នែកខាងក្រោមហើយយកក្រដាសបៀអូសពីក្រោមឡើងលើឲ្យសព្វពុម្ព ៦.យកប្រដាប់ផ្លុំសក់មកផ្លុំលើពុម្ពឲ្យស្ងួត ហើយយកទៅទូថតពុម្ព ៧.យកក្រដាសកាលដាក់លើទូថតពុម្ពផ្ងាឲ្យត្រឹមត្រូវតួរអក្សរ ៨.ដាក់ពុម្ពផ្ងាលើក្រដាសកាលនិងដាក់បណ្ដោយទូថតពុម្ព យកក្រដាសរាមសស្អាត៤.៥សន្លឹកដាក់ពីលើពុម្ពហើយដាក់កញ្ចក់៥លីសង្កត់ពីលើ ថតចំនួន៣នាទី ៩.ពុម្ពថតរួច យកទៅលាងទឹក ហើយចាក់ទឹកពីលើអក្សរហើយមើលថាដាច់ច្បាស់រឺអត់អក្សរក្នុងពុម្ព ១០.យកក្រណាត់ស្អាតជូតលើមុខអក្សរថ្មមៗហើយជូតលើពុម្ពទាំងអស់ រួចផ្លុំឲ្យស្ងួតហើយយកទៅហាលថ្ងៃឲ្យស្ងួតល្អនិងយកមកទុកអូសធៀបជាកាស្រាច់
ប្រភព ពន្លឺស្រីណុចបោះពុម្ព